សព្វថ្ងៃ ខេត្តកំពតមានសិស្សជាង ១៥០ ០០០នាក់ កំពុងតែសិក្សានៅសាលាបឋមសិក្សាចំនួន ២៩៨ និង ៧៩ វិទ្យាល័យផ្សេងទៀត។ ស្ថិតនៅ ២៦,៥% នៃប្រជាជនសរុប ខេត្តកំពតទទួលបានការចុះឈ្មោះចូល រៀនច្រើនជាងគេនៅទូទាំងប្រទេស។
ស្ថាប័នអប់រំ | ចំនួន |
---|---|
សាលាបឋមសិក្សា | ២៩៨ |
វិទ្យាល័យ និង អនុវិទ្យាល័យ | ៧៩ |
សាលាឯកជន | ១ |
សាកលវិទ្យាល័យ | ៣ |
មហាវិទ្យាល័យគរុកោសល្យ | ២ |
មហាវិទ្យាល័យហ្វឹកហ្វឺនភាសា | ៤ |
សាកលវិទ្យាល័យបី ត្រូវបានបើកឲ្យដំណើរការនៅខេត្តកំពត រួមជាមួយនឹងមហាវិទ្យាល័យគរុកោសល្យពីរ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភាសាបួន។ ជំនាញក្នុងតំបន់បានអភិវឌ្ឍ ជាពិសេសនៅតំបន់ដែលទទួលបាន ទេសចរណ៍ច្រើនបំផុត ដោយភាសាអង់គ្លេសត្រូវបានគេផ្តោតអារម្មណ៍យ៉ាងខ្លាំង។ការចំណាយលើការអប់រំនៅបឋមសិក្សា ដែលជាចំណែកមួយនៃផ.ស.ស. បានកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជាកាលពីប៉ុន្មានឆ្នាំនេះ ហើយឥឡូវនេះកំពុងតែចាប់ដៃគូជាមួយប្រទេសថៃ។ ការអភិវឌ្ឍខេត្ត នឹងមិនត្រូវបានគេបញ្ចប់ត្រឹមប៉ុណ្ណេះទេ។ រដ្ឋាភិបាលមានគម្រោងបន្តការចំណាយលើការអប់រំជាបន្តទៀត។ ការផ្តល់នូវប្រព័ន្ធអប់រំដ៏មានប្រសិទ្ធិភាពមួយ វាមិនចម្លែកពេកទេដែលពលកម្មខេត្តកំពត បានរីកចម្រើន ២៩% នៅក្នុងវិស័យសេវាកម្មដែលមានទំនាក់ទំនងយ៉ាងសំខាន់ទៅនឹងការអប់រំ។ កម្មករគ្មានជំនាញនៅខេត្តកំពតទទួលបានប្រាក់ខែតែ ៤០ ដុល្លារ ទៅ ៧០ ដុល្លារតែប៉ុណ្ណោះ (បូករួមទាំងអាហារ និងកន្លែងស្នាក់នៅក្នុងករណីខ្លះ)។ រីឯកម្មករជំនាញ និងមានបទពិសោធន៍ អាចទទួលបានប្រាក់ខែយ៉ាងតិចក៏ ១០០ ដុល្លារក្នុងមួយខែដែរ។ “យើងមានមោទនភាពយ៉ាងខ្លាំង ដោយបានដឹកនាំបង្កើតឲ្យមានធនធានមនុស្សដើម្បីជួយគាំទ្រនូវជំនួញរបស់យើង ហើយយើងជឿជាក់ថានេះគឺជា គុណសម្បត្តិនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយ ដែលប្រជាពលរដ្ឋរបស់យើងអាចជួយបង្កើនការលូតលាស់នៃសហគ្រាសរបស់យើង។” ប៉ុន្តែទន្ទឹមនឹងមោទនភាពនេះ ការលំបាកមួយចំនួនក៏នៅតែចោទជាបញ្ហាដល់កុមារ និងយុវជនដើម្បីចូលមកសិក្សាផងដែរ ដែលកត្តាទាំងនោះរួមមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រពៃណី ភាពក្រីក្រជាដើម។ តារាង ខាងក្រោមនេះ នឹងបង្ហាញឲ្យអ្នកឃើញពីអត្រាអ្នកដែលមិនបានចូលរៀន កុមារគ្រប់អាយុចូលរៀន និងសមាមាត្រនៃចំនួនសិស្សនិងគ្រូ ហើយនិងសាលារៀន។
សាលាបឋមសិក្សា
អនុវិទ្យាល័យ
- សាលាបឋមសិក្សានិងអនុវិទ្យាល័យស្ទឹងកែវ
- អនុវិទ្យាល័យកំពតក្រុង
- អនុវិទ្យាល័យអ៊ីម៉ាំសើសូរីអ៊ីកំពង់កែស
- អនុវិទ្យាល័យឧត្តមមានជ័យ
វិទ្យាល័យ
សុខាភិបាល
ការផ្តល់សេវាកម្មសុខភាពបង្កកំណើត គឺជារឿងដ៏សំខាន់មួយ ដើម្បីជួយគាំពារសុខភាពមាតា និងទារក ក្នុងពេលកំពុងមានផ្ទៃពោះ និងពេលកំពុងឆ្លងទន្លេ។ តាមតារាងខាងក្រោមបង្ហាញពីអត្រាគិតជាភាគរយនៃស្រ្តីមានផ្ទៃពោះដែលមិនបានទទួលបានការផ្តល់សេវាសុខភាពបង្កកំណើតនៅក្នុងឆ្នាំ ២០០៥។ កង្វះខាតនៃការផ្តល់សេវាថែរក្សាសុខភាពបង្កកំណើត គឺជាកត្តាដ៏គ្រោះថ្នាក់មួយក្នុងការតាមដានចំនួនទារកកើត ការប្រឈមមុខនឹងការស្លាប់នៅពេលឆ្លងទន្លេ និងកង្វះជីវជាតិនៅក្នុងខេត្តកំពត។ ភាគរយនៃស្រ្តីមានផ្ទៃពោះ ដែលមិនបានមកទទួលសេវាកម្មសុខភាពបង្កកំណើត គឺស្មើគ្នាបើប្រៀបធៀបទៅនឹងកម្រិតជាតិ។ មានភាពខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះចំពោះស្ត្រីដែលឆ្លងទន្លេជាមួយឆ្មបបុរាណ ហើយឆ្លងទន្លេដោយមិនមានសម្ភារៈត្រឹមត្រូវ បើប្រៀបធៀបទៅនឹងទិន្នន័យកម្រិតជាតិ។
សន្ទស្សន៍នៃការផ្តល់សេវាសុខភាពបង្កកំណើត សម្រាប់ស្ត្រីកំពុងមានផ្ទៃពោះ ដែលបានឆ្លងទន្លេដោយជោគជ័យ នៅរយៈកាល៦ឆ្នាំមុន | %នៃស្រ្តីនៅក្នុងខេត្តកំពតឆ្នាំ២០០៥ | %នៃស្រ្តីនៅក្នុងកម្រិតជាតិឆ្នាំ២០០៥ |
---|---|---|
ស្ត្រីមានផ្ទៃពោះដោយមិនបានទទួលការមើលថែពីឆ្មបសម័យ | ៣១% | ៣១% |
ស្ត្រីមានផ្ទៃពោះដោយមិនបានទទួលការចាក់ថ្នាំតេតាណុស(ច្រើនជាងឬស្មើ១ដង) | ៣១% | ២៣% |
ស្រ្តីមានផ្ទៃពោះដែលមិនបានទទួលបានថ្នាំគ្រាប់ជាតិដែក | ៤១% | ៣៧% |
ស្ត្រីមិនបានឆ្លងទន្លេជាមួយឆ្មបសម័យ | ៥៩% | ៥៦% |
ស្ត្រីដែលមិនបានឆ្លងទន្លេដោយសម្ភារៈត្រឹមត្រូវ | ៨២% | ៧៨% |
ការអនុវត្តការថែទាំសុខភាពមាតា-ទារក នៅខេត្តកំពត
បន្ទាប់ពីឆ្លងទន្លេ ការផ្តល់សេវាកម្មសុខភាព និងជីវជាតិដល់មាតា-ទារក គឺជាការសំខាន់បំផុតសម្រាប់ការអភិវឌ្ឍវិស័យសុខាភិបាល និងការផ្តល់ជីវជាតិគ្រប់គ្រាន់សម្រាប់កុមារ។ ការអនុវត្តនេះ ត្រូវទទួលបានការជម្រុញពីការអប់រំ និងចំណេះដឹងរបស់មាតា និងដោយលក្ខណៈរូប សង្គម និងសេដ្ឋកិច្ចក្នុងការស្វែង រកការផ្តល់សេវាកម្មសុខភាពមាតា-ទារក។ តារាងខាងក្រោមនេះ បង្ហាញពីភាគរយនៃម្តាយដែលមិនបានទទួលបានការថែទាំសុខភាព និងជីវជាតិដោយត្រឹមត្រូវ ដែលបណ្តាលមកពីកង្វះចំណេះដឹង ឬកង្វះខាតការស្វែងរកសេវាកម្មសុខភាពដោយខ្លួនឯង សង្គម និងសេដ្ឋកិច្ច។ សន្ទស្សន៍ជាចុងក្រោយ (ចំនួនស្រ្តីចេះអក្សរ) គឺជាសន្ទស្សន៍ដែលបង្ហាញអំពី ផលប៉ះពាល់ចម្បងចំពោះសុខភាពមាតា-ទារក និងការផ្តល់ជីវជាតិគ្រប់គ្រាន់។ នៅក្នុងខេត្តកំពត មានកុមារកាន់តែច្រើន ដែលមិនបានទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ បើប្រៀបធៀបទៅនឹងកម្រិតជាតិ។ បើប្រៀបធៀបទៅនឹងការព្យាបាលជំងឺអាសន្នរោគនៅកម្រិតជាតិ មានកុមារជាច្រើន ដែលមិនទទួលបានការព្យាបាលពីគ្រូពេទ្យ និងភាគរយកាន់តែតិចនៃកុមារ ដែលមិនបានទទួលបានការព្យាបាលនៅពេលខ្សោះជាតិទឹក។ បើប្រៀបធៀបទៅនឹងទិន្នន័យនៃការព្យាបាលជំងឺគ្រុនក្តៅ នៅកម្រិតជាតិ ភាគរយទាបនៃកុមារដែលមានរោគសញ្ញាគ្រុនក្តៅនៅក្នុងខេត្តនេះ មិនបានទទួលការព្យាបាលពីអ្នកផ្តល់សេវាកម្មថែរក្សាសុខភាព។
ការថែទាំសុខភាពមាតា និងទារកនៅខេត្តកំពត
ការថែទាំសុខភាពមាតា និងទារកនៅខេត្តកំពត
ការផ្តល់ការថែទាំសុខភាពមាតា និងទារក | %នៃស្រ្តីនៅក្នុងខេត្តកំពតឆ្នាំ២០០៥ | %នៃស្រ្តីនៅក្នុងកម្រិតជាតិឆ្នាំ២០០៥ |
---|---|---|
កុមារអាយុ ១២-១៣ ខែ ដែលមិនបានទទួលការចាក់វ៉ាក់សាំង | ៥៩% | ៣៣% |
កុមារក្រោមអាយុ ៥ ឆ្នាំកើតជំងឺអាសន្នរោគ ដែលមិនបានទទួលការព្យាបាលពីអ្នកផ្តល់សេវាសុខភាព | ៥៧% | ៥០% |
កុមារក្រោមអាយុ ៥ ឆ្នាំកើតជំងឺអាសន្នរោគ ដែលបានទទួលការព្យាបាលនៅពេលខ្សោះជាតិទឹក | ២៦% | ៤១% |
កុមារក្រោមអាយុ ៥ ឆ្នាំកើតជំងឺគ្រុនក្តៅ ដែលមិនបានទទួលការព្យាបាលពីអ្នកផ្តល់សេវាសុខភាព | ៤១% | ៥៧% |
អនាម័យ និងទឹកស្អាតនៅខេត្តកំពត
ទឹក និងប្រដាប់ប្រដាប្រើប្រាស់អនាម័យ គឺជាការកំណត់សំខាន់បំផុតនៃស្ថានភាពសុខភាពរបស់ សមាជិកគ្រួសារ និងកុមារទាំងឡាយ។ ការរស់នៅប្រកបដោយអនាម័យ បានកាត់បន្ថយការប្រឈមមុខទៅនឹងជំងឺធ្ងន់ធ្ងរចម្បងមួយចំនួនរបស់កុមារ ជាឧទាហរណ៍ជំងឺអាសន្នរោគជាដើម។ (CDHS 2000)
តារាងខាងក្រោមនេះ បង្ហាញអំពីផ្ទះមួយចំនួនដែលមិនបានសាងសង់បង្គន់អនាម័យត្រឹមត្រូវ និង មិនមានទឹកស្អាតដើម្បីប្រើប្រាស់ក្នុងឆ្នាំ ២០០៤។ ក្នុងចំណោមផ្ទះទាំងនេះ សមាជិក និងកុមារ បានប្រឈមមុខទៅនឹង លក្ខ័ណ្ឌអនាម័យខ្សោយនៅឡើយ ដែលអាចនឹងធ្វើឲ្យកើនឡើងនូវភាពប្រថុយប្រថានក្នុងការឆ្លងជំងឺមួយចំនួនដូចជាអាសន្នរោគ ហើយដែលនឹងធ្វើឲ្យកើនឡើងនូវភាពប្រថុយប្រថាននៃអត្រាមរណៈរបស់កុមារ និងអាចកាត់បន្ថយកម្រិតនៃអាហារូបត្ថម្ភរបស់កុមារទៀតផង។
ការប្រើប្រាស់ទឹកស្អាត និងអនាម័យក្នុងខេត្តកំពតឆ្នាំ ២០០៥
តារាងខាងក្រោមនេះ បង្ហាញអំពីផ្ទះមួយចំនួនដែលមិនបានសាងសង់បង្គន់អនាម័យត្រឹមត្រូវ និង មិនមានទឹកស្អាតដើម្បីប្រើប្រាស់ក្នុងឆ្នាំ ២០០៤។ ក្នុងចំណោមផ្ទះទាំងនេះ សមាជិក និងកុមារ បានប្រឈមមុខទៅនឹង លក្ខ័ណ្ឌអនាម័យខ្សោយនៅឡើយ ដែលអាចនឹងធ្វើឲ្យកើនឡើងនូវភាពប្រថុយប្រថានក្នុងការឆ្លងជំងឺមួយចំនួនដូចជាអាសន្នរោគ ហើយដែលនឹងធ្វើឲ្យកើនឡើងនូវភាពប្រថុយប្រថាននៃអត្រាមរណៈរបស់កុមារ និងអាចកាត់បន្ថយកម្រិតនៃអាហារូបត្ថម្ភរបស់កុមារទៀតផង។
ការប្រើប្រាស់ទឹកស្អាត និងអនាម័យក្នុងខេត្តកំពតឆ្នាំ ២០០៥
សន្ទស្សន៍នៃការប្រើប្រាស់ទឹកស្អាត និងអនាម័យ | %នៃផ្ទះក្នុងខេត្តកំពត | %នៃផ្ទះកម្រិតជាតិ |
---|---|---|
ផ្ទះដែលគ្មានបង្គន់អនាម័យ | ៩១% | ៨១% |
ផ្ទះដែលមិនមានប្រភពទឹកសុវត្ថិភាពនៅចម្ងាយ១៥០ម៉ែត្រពីផ្ទះ | ៥៥% | ៣៤% |
ភាគរយនៃប្រជាជនដែលមិនបានប្រើប្រាស់ទឹកស្អាតតាមឃុំនីមួយៗក្នុងខេត្តកំពតឆ្នាំ ២០០៤[កែប្រែ]
ផែនទីខាងក្រោមនេះ បង្ហាញពីភាគរយនៃប្រជាជនដែលមិនបានប្រើប្រាស់ទឹកពីប្រភពដែលមានសុវត្ថិភាពតាមឃុំ យោងទៅតាមទិន្នន័យឃុំឆ្នាំ ២០០៤។ កុមារដែលមិនបានប្រើប្រាស់ទឹកស្អាត អាចប្រឈមមុខយ៉ាង ងាយទៅនឹងការស្រកទម្ងន់ ជំងឺ និងការស្លាប់។
មន្ទីរពេទ្យ
មណ្ឌលសុខភាព
មន្ទីរព្យាបាល
ឱសថស្ថាន
វត្តអារាម
- វត្តកន្សោមអក
- វត្តកែវមុនីវន
- វត្តកោលិវង្ស
- វត្តកោះព្រះចៅ
- វត្តកោះវាំង
- វត្តកំពង់ត្រាច
- វត្តកំពត
- វត្តក្រាំងដូង
- វត្តក្រាំងទឹក
- វត្តខ្វែងទាវ
- វត្តគាថាវង្ស
- វត្តគិរីបុប្ផាចំការល្ង
- វត្តគិរីបុប្ផារំពើន
- វត្តគិរីសីលា
- វត្តគីរីសែនជ័យ
- វត្តចក្រីទីង
- វត្តចរិយាវង្ស
- វត្តជុំគ្រៀល
- វត្តដួងកែវ ហៅ រកា
- វត្តដំណាក់ត្រយឹង
- វត្តត្នោត
- វត្តត្រពាំងសាលា
- វត្តទុងលាង
- វត្តបន្ទាយមាស
- វត្តបរិវាស
- វត្តបាក់នឹម
- វត្តប្រជាសង្គមភ្នំក្រពើ
- វត្តប្រាង្គសុវណ្ណ
- វត្តប្រាង្ស៉ីរតនារាម ហៅ វត្តស្ទឹង
- វត្តប្រាសាទ
- វត្តពញាអង្គរ
- វត្តពោធិ
- វត្តពោធិ៍ធំភ្នំល្ងៀង
- វត្តពោធិ៍សេរីជួច
- វត្តព្រៃក្រឡា
- វត្តព្រៃត្រសក់
- វត្តព្រៃទន្លេ
- វត្តព្រៃបន្ទាំ
- វត្តព្រៃរោង
- វត្តភ្នំកូនឆ្កែ
- វត្តភ្នំដូនបុណ្យ
- វត្តភ្នំទទុង
- វត្តយសសុវណ្ណអូរជុំព្រៃទន្លេ
- វត្តរតនសាគរ
- វត្តលំទំពូង
- វត្តវាលពួច
- វត្តសច្ចៈ
- វត្តសិរីសោភ័ណ្ឌ
- វត្តសុវណ្ណបុទុម
- វត្តសុវណ្ណសាគរ
- វត្តសូរិយាវង្ស
- វត្តសែនពន្លួង
- វត្តសំព័រ
- វត្តសំពៅប្រាំ
- វត្តសំរោង
- វត្តស្នំប្រាំពីរ
- វត្តស្រែកាន់
- វត្តអូរស្លែង
- វត្តអង្គកែវ
- វត្តអង្គក្តីចាស់
- វត្តអង្គចំប៉ី
- វត្តអង្គជ្រៃ
- វត្តអង្គធាយ
- វត្តអង្គព្រៃស្វាយ
- វត្តអង្គរំចេក
- វត្តអង្គសុរភី
- វត្តអង្គស្វាយ
- វត្តអង្គអណ្តែត
- វត្តស្រែជា
សេដ្ឋកិច្ច
- ផ្សារ៖
No comments:
Post a Comment