Friday, May 13, 2016

កំពត​ វិស័យអប់រំ សព្វថ្ងៃ ខេត្តកំពតមានសិស្សជាង ១៥០ ០០០នាក់ កំពុងតែសិក្សានៅសាលាបឋមសិក្សាចំនួន ២៩៨ និង ៧៩ វិទ្យាល័យផ្សេងទៀត។ ស្ថិតនៅ ២៦,៥% នៃប្រជាជនសរុប ខេត្តកំពតទទួលបានការចុះឈ្មោះចូល រៀនច្រើនជាងគេនៅទូទាំងប្រទេស។ ស្ថាប័នអប់រំ ចំនួន សាលាបឋមសិក្សា ២៩៨ វិទ្យាល័យ និង អនុវិទ្យាល័យ ៧៩ សាលាឯកជន ១ សាកលវិទ្យាល័យ ៣ មហាវិទ្យាល័យគរុកោសល្យ ២ មហាវិទ្យាល័យហ្វឹកហ្វឺនភាសា ៤ សាកលវិទ្យាល័យបី ត្រូវបានបើកឲ្យដំណើរការនៅខេត្តកំពត រួមជាមួយនឹងមហាវិទ្យាល័យគរុកោសល្យពីរ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភាសាបួន។ ជំនាញក្នុងតំបន់បានអភិវឌ្ឍ ជាពិសេសនៅតំបន់ដែលទទួលបាន ទេសចរណ៍ច្រើនបំផុត ដោយភាសាអង់គ្លេសត្រូវបានគេផ្តោតអារម្មណ៍យ៉ាងខ្លាំង។ការចំណាយលើការអប់រំនៅបឋមសិក្សា ដែលជាចំណែកមួយនៃផ.ស.ស. បានកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជាកាលពីប៉ុន្មានឆ្នាំនេះ ហើយឥឡូវនេះកំពុងតែចាប់ដៃគូជាមួយប្រទេសថៃ។ ការអភិវឌ្ឍខេត្ត នឹងមិនត្រូវបានគេបញ្ចប់ត្រឹមប៉ុណ្ណេះទេ។ រដ្ឋាភិបាលមានគម្រោងបន្តការចំណាយលើការអប់រំជាបន្តទៀត។ ការផ្តល់នូវប្រព័ន្ធអប់រំដ៏មានប្រសិទ្ធិភាពមួយ វាមិនចម្លែកពេកទេដែលពលកម្មខេត្តកំពត បានរីកចម្រើន ២៩% នៅក្នុងវិស័យសេវាកម្មដែលមានទំនាក់ទំនងយ៉ាងសំខាន់ទៅនឹងការអប់រំ។ កម្មករគ្មានជំនាញនៅខេត្តកំពតទទួលបានប្រាក់ខែតែ ៤០ ដុល្លារ ទៅ ៧០ ដុល្លារតែប៉ុណ្ណោះ (បូករួមទាំងអាហារ និងកន្លែងស្នាក់នៅក្នុងករណីខ្លះ)។ រីឯកម្មករជំនាញ និងមានបទពិសោធន៍ អាចទទួលបានប្រាក់ខែយ៉ាងតិចក៏ ១០០ ដុល្លារក្នុងមួយខែដែរ។ “យើងមានមោទនភាពយ៉ាងខ្លាំង ដោយបានដឹកនាំបង្កើតឲ្យមានធនធានមនុស្សដើម្បីជួយគាំទ្រនូវជំនួញរបស់យើង ហើយយើងជឿជាក់ថានេះគឺជា គុណសម្បត្តិនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយ ដែលប្រជាពលរដ្ឋរបស់យើងអាចជួយបង្កើនការលូតលាស់នៃសហគ្រាសរបស់យើង។” ប៉ុន្តែទន្ទឹមនឹងមោទនភាពនេះ ការលំបាកមួយចំនួនក៏នៅតែចោទជាបញ្ហាដល់កុមារ និងយុវជនដើម្បីចូលមកសិក្សាផងដែរ ដែលកត្តាទាំងនោះរួមមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រពៃណី ភាពក្រីក្រជាដើម។ តារាង ខាងក្រោមនេះ នឹងបង្ហាញឲ្យអ្នកឃើញពីអត្រាអ្នកដែលមិនបានចូលរៀន កុមារគ្រប់អាយុចូលរៀន និងសមាមាត្រនៃចំនួនសិស្សនិងគ្រូ ហើយនិងសាលារៀន។ សាលាបឋមសិក្សា សាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនកោះស្លា សាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនក្បាលដំរី ​សាលាបឋមសិក្សា​អនុវត្ត អនុវិទ្យាល័យ សាលា​បឋមសិក្សានិង​អនុវិទ្យាល័យស្ទឹង​កែវ​ អនុវិទ្យាល័យកំពត​ក្រុង អនុវិទ្យាល័យអ៊ីម៉ាំសើសូរីអ៊ីកំពង់កែស ​អនុវិទ្យាល័យ​ឧត្តម​មានជ័យ វិទ្យាល័យ វិទ្យាល័យកន្សោមអក វិទ្យាល័យតានី វិទ្យាល័យទូកមាស សុខាភិបាល ការផ្តល់សេវាកម្មសុខភាពបង្កកំណើត គឺជារឿងដ៏សំខាន់មួយ ដើម្បីជួយគាំពារសុខភាពមាតា និងទារក ក្នុងពេលកំពុងមានផ្ទៃពោះ និងពេលកំពុងឆ្លងទន្លេ។ តាមតារាងខាងក្រោមបង្ហាញពីអត្រាគិតជាភាគរយនៃស្រ្តីមានផ្ទៃពោះដែលមិនបានទទួលបានការផ្តល់សេវាសុខភាព​បង្កកំណើតនៅក្នុងឆ្នាំ ២០០៥។ កង្វះខាតនៃការផ្តល់សេវាថែរក្សាសុខភាព​បង្កកំណើត គឺជាកត្តាដ៏គ្រោះថ្នាក់មួយក្នុងការតាមដានចំនួនទារកកើត ការប្រឈមមុខនឹងការស្លាប់នៅពេលឆ្លងទន្លេ និងកង្វះជីវជាតិនៅក្នុងខេត្តកំពត។ ភាគរយនៃស្រ្តីមានផ្ទៃពោះ ដែលមិនបានមកទទួលសេវាកម្មសុខភាពបង្កកំណើត គឺស្មើគ្នាបើប្រៀបធៀបទៅនឹងកម្រិតជាតិ។ មានភាពខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះចំពោះស្ត្រីដែលឆ្លងទន្លេជាមួយឆ្មបបុរាណ ហើយឆ្លងទន្លេដោយមិនមានសម្ភារៈត្រឹមត្រូវ បើប្រៀបធៀបទៅនឹងទិន្នន័យកម្រិតជាតិ។ សន្ទស្សន៍នៃការផ្តល់សេវា​សុខភាពបង្កកំណើត សម្រាប់ស្ត្រីកំពុងមានផ្ទៃពោះ ដែលបានឆ្លងទន្លេ​ដោយជោគជ័យ នៅរយៈកាល៦ឆ្នាំមុន %នៃស្រ្តីនៅក្នុង​ខេត្តកំពតឆ្នាំ​២០០៥ %នៃស្រ្តីនៅក្នុងកម្រិត​ជាតិឆ្នាំ២០០៥ ស្ត្រីមានផ្ទៃពោះដោយមិនបានទទួលការមើលថែពីឆ្មបសម័យ ៣១% ៣១% ស្ត្រីមានផ្ទៃពោះដោយមិនបានទទួលការចាក់ថ្នាំតេតាណុស(ច្រើនជាងឬស្មើ១ដង) ៣១% ២៣% ស្រ្តីមានផ្ទៃពោះដែលមិនបានទទួលបានថ្នាំគ្រាប់ជាតិដែក ៤១% ៣៧% ស្ត្រីមិនបានឆ្លងទន្លេជាមួយឆ្មបសម័យ ៥៩% ៥៦% ស្ត្រីដែលមិនបានឆ្លងទន្លេដោយសម្ភារៈត្រឹមត្រូវ ៨២% ៧៨% ការអនុវត្តការថែទាំសុខភាពមាតា-ទារក នៅខេត្តកំពត បន្ទាប់ពីឆ្លងទន្លេ ការផ្តល់សេវាកម្មសុខភាព និងជីវជាតិដល់មាតា-ទារក គឺជាការសំខាន់បំផុតសម្រាប់ការអភិវឌ្ឍវិស័យសុខាភិបាល និងការផ្តល់ជីវជាតិគ្រប់គ្រាន់សម្រាប់កុមារ។ ការអនុវត្តនេះ ត្រូវទទួលបានការជម្រុញពីការអប់រំ និងចំណេះដឹងរបស់មាតា និងដោយលក្ខណៈរូប សង្គម និងសេដ្ឋកិច្ចក្នុងការស្វែង រកការផ្តល់សេវាកម្មសុខភាពមាតា-ទារក។ តារាងខាងក្រោមនេះ បង្ហាញពីភាគរយនៃម្តាយដែលមិនបានទទួលបានការថែទាំសុខភាព និងជីវជាតិដោយត្រឹមត្រូវ ដែលបណ្តាលមកពីកង្វះចំណេះដឹង ឬកង្វះខាតការស្វែងរកសេវាកម្មសុខភាពដោយខ្លួនឯង សង្គម និងសេដ្ឋកិច្ច។ សន្ទស្សន៍ជាចុងក្រោយ (ចំនួនស្រ្តីចេះអក្សរ) គឺជាសន្ទស្សន៍ដែលបង្ហាញអំពី ផលប៉ះពាល់ចម្បងចំពោះសុខភាពមាតា-ទារក និងការផ្តល់ជីវជាតិគ្រប់គ្រាន់។ នៅក្នុងខេត្តកំពត មានកុមារកាន់តែច្រើន ដែលមិនបានទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ បើប្រៀបធៀបទៅនឹងកម្រិតជាតិ។ បើប្រៀបធៀបទៅនឹងការព្យាបាលជំងឺអាសន្នរោគនៅកម្រិតជាតិ មានកុមារជាច្រើន ដែលមិនទទួលបានការព្យាបាលពីគ្រូពេទ្យ និងភាគរយកាន់តែតិចនៃកុមារ ដែលមិនបានទទួលបានការព្យាបាលនៅពេលខ្សោះជាតិទឹក។ បើប្រៀបធៀបទៅនឹងទិន្នន័យនៃការព្យាបាលជំងឺគ្រុនក្តៅ នៅកម្រិតជាតិ ភាគរយទាបនៃកុមារដែលមានរោគសញ្ញាគ្រុនក្តៅនៅក្នុងខេត្តនេះ មិនបានទទួលការព្យាបាលពីអ្នកផ្តល់សេវាកម្មថែរក្សាសុខភាព។ ការថែទាំសុខភាពមាតា និងទារកនៅខេត្តកំពត ការផ្តល់ការថែទាំសុខភាពមាតា និងទារក %នៃស្រ្តីនៅក្នុងខេត្តកំពតឆ្នាំ​២០០៥ %នៃស្រ្តីនៅក្នុងកម្រិតជាតិឆ្នាំ​​២០០៥ កុមារអាយុ ១២-១៣ ខែ ដែលមិនបានទទួលការចាក់វ៉ាក់សាំង ៥៩% ៣៣% កុមារក្រោមអាយុ ៥ ឆ្នាំកើតជំងឺអាសន្នរោគ ដែលមិនបានទទួលការព្យាបាលពីអ្នកផ្តល់សេវាសុខភាព ៥៧% ៥០% កុមារក្រោមអាយុ ៥ ឆ្នាំកើតជំងឺអាសន្នរោគ ដែលបានទទួលការព្យាបាលនៅពេលខ្សោះជាតិទឹក ២៦% ៤១% កុមារក្រោមអាយុ​ ៥ ឆ្នាំកើតជំងឺគ្រុនក្តៅ ដែលមិនបានទទួលការព្យាបាលពីអ្នកផ្តល់សេវាសុខភាព ៤១% ៥៧% អនាម័យ និងទឹកស្អាតនៅខេត្តកំពត ទឹក និងប្រដាប់ប្រដាប្រើប្រាស់អនាម័យ គឺជាការកំណត់សំខាន់បំផុតនៃស្ថានភាពសុខភាពរបស់ សមាជិកគ្រួសារ និងកុមារទាំងឡាយ។ ការរស់នៅប្រកបដោយអនាម័យ បានកាត់បន្ថយការប្រឈមមុខទៅនឹងជំងឺធ្ងន់ធ្ងរចម្បងមួយចំនួនរបស់កុមារ ជាឧទាហរណ៍ជំងឺអាសន្នរោគជាដើម។ (CDHS 2000) តារាងខាងក្រោមនេះ បង្ហាញអំពីផ្ទះមួយចំនួនដែលមិនបានសាងសង់បង្គន់អនាម័យត្រឹមត្រូវ និង មិនមានទឹកស្អាតដើម្បីប្រើប្រាស់ក្នុងឆ្នាំ ២០០៤។ ក្នុងចំណោមផ្ទះទាំងនេះ សមាជិក និងកុមារ បានប្រឈមមុខទៅនឹង លក្ខ័ណ្ឌអនាម័យខ្សោយនៅឡើយ ដែលអាចនឹងធ្វើឲ្យកើនឡើងនូវភាពប្រថុយប្រថានក្នុងការឆ្លងជំងឺមួយចំនួនដូចជាអាសន្នរោគ ហើយដែលនឹងធ្វើឲ្យកើនឡើងនូវភាពប្រថុយប្រថាននៃអត្រាមរណៈរបស់កុមារ និងអាចកាត់បន្ថយកម្រិតនៃអាហារូបត្ថម្ភរបស់កុមារទៀតផង។ ការប្រើប្រាស់ទឹកស្អាត និងអនាម័យក្នុងខេត្តកំពតឆ្នាំ ២០០៥ សន្ទស្សន៍នៃការប្រើប្រាស់ទឹកស្អាត និងអនាម័យ %នៃផ្ទះក្នុងខេត្តកំពត %នៃផ្ទះកម្រិតជាតិ ផ្ទះដែលគ្មានបង្គន់អនាម័យ ៩១% ៨១% ផ្ទះដែលមិនមានប្រភពទឹកសុវត្ថិភាពនៅចម្ងាយ១៥០ម៉ែត្រពីផ្ទះ ៥៥% ៣៤% ភាគរយនៃប្រជាជនដែលមិនបានប្រើប្រាស់ទឹកស្អាតតាមឃុំនីមួយៗក្នុងខេត្តកំពតឆ្នាំ ២០០៤[កែប្រែ] ផែនទីខាងក្រោមនេះ បង្ហាញពីភាគរយនៃប្រជាជនដែលមិនបានប្រើប្រាស់ទឹកពីប្រភពដែលមានសុវត្ថិភាពតាមឃុំ យោងទៅតាមទិន្នន័យឃុំឆ្នាំ ២០០៤។ កុមារដែលមិនបានប្រើប្រាស់ទឹកស្អាត អាចប្រឈមមុខយ៉ាង ងាយទៅនឹងការស្រកទម្ងន់ ជំងឺ និងការស្លាប់។ មន្ទីរពេទ្យ មន្ទីរពេទ្យបង្អែកខេត្តកំពត មន្ទីរពេទ្យ​​​អនុស្សារីយ៍​​ស៊ុន​​​យ៉ា​ឃៀល មណ្ឌលសុខភាព មណ្ឌលសុខភាពត្រើយកោះ មន្ទីរព្យាបាល មន្ទីរព្យាបាលនិងសម្ភពបូកគោ ឱសថស្ថាន ឱសថស្ថានសំណាងអមតៈ វត្តអារាម វត្តកន្សោមអក វត្តកែវមុនីវន វត្តកោលិវង្ស វត្តកោះព្រះចៅ វត្តកោះវាំង វត្ត​កំពង់​ត្រាច វត្ត​កំពត វត្តក្រាំងដូង វត្តក្រាំងទឹក វត្តខ្វែងទាវ វត្តគាថាវង្ស វត្តគិរីបុប្ផាចំការល្ង វត្តគិរីបុប្ផារំពើន វត្ត​គិរី​សីលា វត្តគីរីសែនជ័យ វត្តចក្រីទីង វត្តចរិយាវង្ស វត្តជុំគ្រៀល វត្ត​ដួង​កែវ​ ហៅ រកា វត្តដំណាក់ត្រយឹង វត្តត្នោត វត្តត្រពាំងសាលា វត្តទុងលាង វត្តបន្ទាយមាស វត្តបរិវាស វត្ត​បាក់នឹម​ វត្តប្រជាសង្គមភ្នំក្រពើ វត្តប្រាង្គសុវណ្ណ វត្ត​ប្រាង្ស៉ី​រតនារាម ហៅ វត្ត​ស្ទឹង វត្ត​ប្រាសាទ វត្តពញាអង្គរ វត្ត​ពោធិ វត្តពោធិ៍ធំភ្នំល្ងៀង វត្តពោធិ៍សេរីជួច វត្តព្រៃក្រឡា វត្តព្រៃត្រសក់ វត្តព្រៃទន្លេ វត្តព្រៃបន្ទាំ វត្តព្រៃរោង វត្តភ្នំកូនឆ្កែ វត្តភ្នំដូនបុណ្យ វត្តភ្នំទទុង វត្តយសសុវណ្ណ​អូរជុំ​ព្រៃ​ទន្លេ វត្តរតនសាគរ វត្តលំទំពូង វត្តវាល​ពួច វត្ត​សច្ចៈ​ វត្តសិរីសោភ័ណ្ឌ វត្តសុវណ្ណបុទុម វត្តសុវណ្ណសាគរ វត្តសូរិយាវង្ស វត្តសែនពន្លួង វត្តសំព័រ វត្ត​សំពៅ​ប្រាំ វត្តសំរោង វត្តស្នំប្រាំពីរ វត្តស្រែកាន់ វត្តអូរស្លែង ​វត្ត​អង្គ​កែវ វត្តអង្គក្តីចាស់ វត្តអង្គចំប៉ី វត្តអង្គជ្រៃ វត្តអង្គធាយ វត្តអង្គព្រៃស្វាយ វត្តអង្គរំចេក ​វត្ត​អង្គ​សុរភី វត្តអង្គស្វាយ វត្ត​​អង្គ​អណ្តែត វត្តស្រែជា សេដ្ឋកិច្ច ផ្សារ៖ កូនជ្រូក កំពង់ត្រាច កំពត ចាស់ ឈូក ផ្សារដងទង់ ដើមគរ តានី ត្រីកំពត ត្រីថ្ងៃរះ ត្រាំសសរ ទូកមាស បន្ទាយមាស ប័ង្ក​សី ព្រៃក្ដួច សាមគ្គី សេះស

No comments:

Post a Comment