Saturday, January 23, 2016

កសិកម្មខេត្តកំពត

ស្រូវ​គឺ​ជា​ទិន្នផល​កសិកម្ម​ចម្បង​សម្រាប់​ខេត្ត។ ដី​ប្រហែល​ ១២៥ ០០០ ហិកតា ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ដាំស្រូវ​ដោយ​មាន​ទិន្នផល​ជា​មធ្យម​ខ្ពស់​ចំនួន​ ២,៦​ តោន​ក្នុង​មួយ​ហិកតា​នៅ​រដូវ​វស្សា​ និង ៣,៣ តោន ក្នុងមួយហិកតានៅរដូវប្រាំង។ ផ្លែឈើក៏ជាដំណាំសំខាន់នៅក្នុងខេត្តកំពតផងដែរ។ ជាពិសេសទុរេន (ប្រហែល ៧០ ៥០០ ដើម) ស្វាយ (៥៩ ៣០០ ដើម ) និងដូង(៨៧៧ ០០០ ដើម)។ ខេត្តកំពតមានឈ្មោះ ល្បីល្បាញខាងដំណាំម្រេច។ ម្រេចកំពត ទទួលបានពានរង្វាន់ជាអន្តរជាតិ ហើយទទួលបានឋានៈ សុចនាករផ្នែកភូមិសាស្រ្តដែលជួយដាក់យីហោផលិតផលនិងខេត្តរបស់យើង។ បច្ចុប្បន្ននេះ ម្រេចខ្មៅ កំពត ត្រូវបានគេប្រទះឃើញប្រើប្រាស់នៅតាមភោជនីយដ្ឋានធំៗនៅអឺរ៉ុប។ ចម្ការម្រេចនៅខេត្តកំពត ផ្តល់ទិន្នផលរហូតដល់ ៦,៥ តោនក្នុងមួយហិកតា។ បន្លែត្រូវបានដាំនៅលើផ្ទៃដីប្រហែល ៦៦ ហិកតា ហើយផ្គត់ផ្គង់ដល់រាជធានីភ្នំពេញ។ ការនេសាទ និងការដាំសារាយសមុទ្រក៏មានសារៈសំខាន់ចំពោះ សេដ្ឋកិច្ចខេត្តផងដែរ។ ខេត្តកំពតតំណាង អោយជាង ១០ % នៃការចិញ្ចឹមបក្សីសរុបរបស់ប្រទេសកម្ពុជា។

ដំណាំស្រូវ[កែប្រែ]

ដោយសារលក្ខ័ណ្ឌអាកាសធាតុអំណោយផល (២៦,២៧ oC) ភ្លៀងធ្លាក់ជាមធ្យម ២ ១៤៨ ម.ម. ក្នុងមួយឆ្នាំ និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អង្គការ ដៃគូអភិវឌ្ឍធំៗ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាទៅលើវិស័យកសិកម្ម ខេត្តកំពតមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ ក្នុងស្រុក។ ការអភិវឌ្ឍប្រព័ន្ធធារាស្រ្ត គឺជាគន្លឹះដ៏ចម្បងមួយក្នុងការបង្កើននូវផលិតកម្មស្រូវ និងទប់ស្កាត់ រាល់ហានិភ័យទាំងឡាយ ដែលបណ្តាលមកពីគ្រោះធម្មជាតិ។ ផ្ទៃដីដាំដុះទាំងឡាយ ត្រូវបានពង្រីក ព្រម ជាមួយនិងការបណ្តុះបណ្តាលចំណេះដឹងដល់ប្រជាកសិករខេត្ត អំពីការប្រើប្រាស់ពូជ ប្រភេទដី និងវិធានការ នានាដើម្បីទប់ស្កាត់ការបំផ្លាញដំណាំស្រូវពីសត្វល្អិតចង្រៃ ជាពិសេសសត្វមមាចត្នោត គឺជាអ្វីដែលខេត្ត កំពតសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
២០០៦២០០៧២០០៨
ផ្ទៃដីស្រូវប្រាំងសរុប៦៤០៩ ហិចតា៤៤៥៣​ ហិចតា៤២៩៩ ហិចតា
ផ្ទៃដីប្រមូលផលជាក់លាក់៤៨២៥ ហិចតា២៤០៤ ហិចតា៣៥៤៧ ហិចតា
 %ទិន្នផលស្រូវ៧៥%៥៤%៨២%
ទិន្នផលស្រូវសរុប៩២៣០ តោន៤០៧៣ តោន៧២៤២ តោន
ទិន្នផលជាមធ្យម១,៩ តោន/ហិចតា១,៧ តោន/ហិចតា២ តោន/ហិចតា
****
ផ្ទៃដីស្រូវវស្សាសរុប១៧២៥៩៣៨ ហិចតា​ ១១០៦០៦ ហិចតា១១៣១៩៤ ហិចតា
ផ្ទៃដីប្រមូលផលជាក់លាក់១១០៩៧៦ ហិចតា១១០៨៩៥ ហិចតា១១២៨០០ ហិចតា
 %ទិន្នផលស្រូវ៦%១០០%១០០%
ទិន្នផលស្រូវសរុប២០០៣៦០,៣០ តោន២០១៩៣៤,៣៨ តោន២២១៥០៥,៧៥ តោន
ទិន្នផលជាមធ្យម១,៨ តោន/ហិចតា១,៨ តោន/ហិចតា២ តោន/ហិចតា
****
ផ្ទៃដីប្រមូលផលស្រូវតំបន់ខ្ពស់៨៨៦ ហិចតា១០២៤ ហិចតា១៥៦៤ ហិចតា
ទិន្នផលស្រូវសរុប១៧៩៨ តោន១៦២២ តោន២០០១ តោន
ទិន្នផលជាមធ្យម២ តោន/ហិចតា១,៦ តោន/ហិចតា១,៣ តោន/ហិចតា
តារាងខាងលើនេះ គឺជាទិន្នន័យស្តីពីការប្រមូលផលស្រូវប្រចាំខេត្តកំពតចាប់ពីឆ្នាំ ២០០៦ ដល់ ២០០៨។ តាមតារាងខាងលើបង្ហាញឲ្យឃើញថា ការប្រមូលផលស្រូវវស្សា មានបរិមាណច្រើនលើសលប់ជាងស្រូវប្រាំង និងស្រូវនៅតាមតំបន់ខ្ពង់រាប។ គេអាចប្រមូលផលស្រូវវស្សាបានជាង ២ សែនតោន ក្នុងឆ្នាំ ២០០៦ ខ្ពស់ជាង ១៩០ ដងលើស្រូវប្រាំង។ រហូតមកដល់ឆ្នាំ ២០០៨ ទិន្នផលស្រូវវស្សាទទួលបានជាង ២ សែន ២ ម៉ឺនតោន។ បើពិនិត្យឲ្យជាក់លាក់ទៅលើទិន្នន័យនៃការប្រមូលផលស្រូវវស្សា យើងឃើញថា ផ្ទៃដីបង្កបង្កើនផល បានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ គឺពី ១៧ សែនហិចតា មកនៅត្រឹមតែ ១១ សែនហិចតា។ ផ្ទុយទៅវិញ ទាំងផ្ទៃដីប្រមួលផលស្រូវជាក់លាក់ ទិន្នផលស្រូវសរុបបានកើនឡើងឥតឈប់ឈរ។ ពីរឆ្នាំចុងក្រោយ ការប្រមូលផលប្រព្រឹត្តិទៅបានស្ទើរតែគ្រប់ផ្ទៃដី ដោយទទួលបានទិន្នផល ១០០% ហើយជាមធ្យម ស្រែមួយហិចតា ប្រមូលផលបាន ២ តោន។ ឯតំបន់ខ្ពង់រាបវិញ ក៏មិនអន់ដែរ ផ្ទៃដីបង្កបង្កើនផលបានកើន ឡើងទ្វេដងក្នុងឆ្នាំ ២០០៨ បើធៀបទៅនឹងឆ្នាំ ២០០៦ ដោយក្នុងឆ្នាំ ២០០៦ គេអាចប្រមូលផលស្រូវបាន ២ តោន ក្នុងមួយហិចតា។ សរុបទៅ ការប្រមូលផលស្រូវ ហាក់ដូចជាធ្លាក់ចុះបន្តិចក្នុងឆ្នាំ ២០០៧ ដែលអាច បណ្តាលមកពីការយឺតយ៉ាវនៃរបបទឹកភ្លៀង សត្វមមាចត្នោត និងកត្តាអាកាសធាតុមួយចំនួនទៀត។
ក្នុងឆ្នាំ ២០០៨ ស្រូវ ៩៧% ដែលគ្របដណ្តប់លើផ្ទៃដី ១០៨ ៩៣២ ហិចតា ទទួលបានរបបទឹកភ្លៀងគ្រប់គ្រាន់ ដោយ ៣% ទៀត (៣ ៨៩៦ ហិចតា) ទទួលបានការផ្គត់ផ្គង់ទឹកពីប្រព័ន្ធធារាសាស្រ្ត ក្នុងនោះទឹកប្រឡាយ និងទំនប់អាចស្រោចស្រប់លើវាលស្រែចំនួន ៣ ០១៥ ហិចតា ស្ទឹងបឹងបួរធម្មជាតិ អាចស្រោចស្រប់បាន ៧៦៤ ហិចតា ហើយ ៩០ ហិចតា បានមកពីស្រះជីក។ ស្រុកចំនួនបួន ដែលទទួលបានទឹកសម្រាប់បង្កបង្កើនផលមាន ស្រុកកំពត ស្រុកដងទង់ ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ក្នុងនោះប្រជាពលរដ្ឋប្រមាណជាជាង ៧ ពាន់គ្រួសារអាចប្រើប្រាស់ទឹកទាំងនោះបាន។ ដោយមូលហេតុនៃចំនួនប្រជាជនកើនឡើង និងការអភិវឌ្ឍ ឧស្សាហកម្ម ប្រជាពលរដ្ឋជាង ៦៦ ០០០ គ្រួសារមានកាន់កាប់ផ្ទៃដីបង្កបង្កើនផលតិចជាង ១ ហិចតា ហើយ ៤ ២០៨ គ្រួសារទៀត គ្មានផ្ទៃដីសម្រាប់បង្កបង្កើនផលផ្ទាល់ខ្លួន។
រងម្រេចដែលត្រូវគេបោះបង់ចោល

ដំណាំម្រេច[កែប្រែ]

ម្រេចកំពត បានទទួលឋានៈជាសុចនាករភូមិសាស្រ្ត ពីរាជរដ្ឋាភិបាល កម្ពុជា និងពីសហភាពអឺរ៉ុប មានន័យថារាល់ម្រេចទាំងអស់ដែលដាក់យីហោថា “ម្រេចកំពត” ត្រូវតែដាំ និងប្រមូលផល នៅខេត្តកំពតតែមួយគត់ ដោយគ្មានប្រទេសណាមួយអាចយកឈ្មោះម្រេចកំពតមក ប្រើប្រាស់ សម្រាប់អាជីវកម្មដោយគ្មានអនុញ្ញាតបានឡើយ។ ម្រេចកំពត មានដូចជា ម្រេចខ្មៅ ម្រេចខ្ចី និងម្រេចស។ ក្រុងកំពត សណ្តូកតាមដងស្ទឹង នៅក្បែរឆ្នេរសមុទ្រប៉ែកនិរតីនៃប្រទេសកម្ពុជា។ តំបន់នេះ ត្រូវ បានគេទទួលស្គាល់ជា កន្លែងដាំម្រេចដ៏ល្អបំផុត គឺចាប់តាំងពីរបបខ្មែរក្រហមមកម្ល៉េះ។ ក្រុមចុងភៅប៉ារីស បានប្រកាសថា ម្រេចកំពត ជាម្រេចដែលល្អបំផុតនៅលើពិភពលោក។ កន្លងមកនេះ ម្រេចកំពត បានចរាចរម្តងទៀតនៅលើទីផ្សារអឺរ៉ុប ដោយទទួលបានការគាំទ្រ និងប្រើប្រាស់ជាច្រើនតាម បណ្តាភោជនីយដ្ឋានធំៗ ហើយក៏ទទួលបានឋានៈជាសុចនាករភូមិសាស្រ្តពីសហភាពអឺរ៉ុប។ ម្រេច គឺជា គ្រឿងទេសលេខមួយនៅលើពិភពលោក ជាមួយនឹងការផ្គត់ផ្គង់ជាង ៤ សែនតោនក្នុងមួយឆ្នាំ។ សព្វថ្ងៃនេះវៀតណាម ជាអ្នកផលិតម្រេចធំបំផុត(១០០ ០០០ តោន) តាមពីក្រោយដោយប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ គេប៉ាន់ស្មានថា ខេត្តកំពតអាចមានសក្តានុពលផលិតបាន ២០០ តោន នៅលើដីទំហំ ២០ ហិចតា។ ដោយសារតែកង្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងនៅទន់ខ្សោយរបស់កសិករ ធ្វើឲ្យការផលិតមានតម្លៃថ្លៃ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ ដោយមានការគាំទ្រពីអង្គការផ្វាមលិង កសិករនៅកំពង់ត្រាច បានចាប់ផ្តើមផលិតម្រេចសាជាថ្មី ដើម្បីនាំម្រេចកំពតចូលទៅកាន់ទីផ្សារម្តងទៀត។ ម្រេចមានតម្លៃទាបជាង ០,៧៦  ក្នុងមួយគីឡូ
ហេតុផលគឺងាយស្រួលណាស់ៈ
  • ១. ការគ្រប់គ្រងការដាំដុះម្រេចក្នុងមួយរង (បង្គោល) ចំណាយ ២,៣ €
  • ២. ទិន្នផល ឬផលិតភាពនៅមានទាប 0,៧៥ គីឡូក្នុងមួយរង
  • ៣. ជាមធ្យម កសិករមានម្រេចតែ ២០០ រងប៉ុណ្ណោះ
  • ៤. កសិករមិនទាន់ទទូលការបណ្តុះបណ្តាល មិនបានដឹងពីវិធីនាំចេញម្រេចទៅកាន់ទីផ្សារ
  • ៥. គុណភាពនៅខ្ពស់ជាងគេជានិច្ច បើប្រៀបធៀបទៅនឹងគូប្រជែងសំខាន់ៗ(វៀតណាម)។
ផ្វាមលិង បានចាប់ផ្តើមធ្វើការជាមួយកសិករនៅ ខេត្តកំពតជាងមួយឆ្នាំ។ គោលដៅរបស់ផ្វាមលិង:
  • ស្វែងរកទីផ្សារថ្មី ដែលអាចមានស្ថេរភាព ជាងមុន ហើយទទួលបានផលចំណេញ សម្រាប់កសិករ។
  • បង្កើនផលិតភាព និងកាត់បន្ថយការចំណាយ
ដើម្បីសម្រេចគោលដៅនេះ ផ្វាមលិងបានកំណត់នូវផែនការសកម្មភាពមួយចំនួនដូចខាងក្រោម:
ដំណោះស្រាយនូវបញ្ហាមុនការផលិតរួមមាន:
  • ធារាសាស្រ្ត
  • ជី
  • រងឈើ និងម្លប់ដែលមានលក្ខណៈស្តង់ដា
  • ការប្រើប្រាស់គ្រឿងចក្រ
  • មន្ទីរពិសោធន៍វិភាគ
  • ការគាំទ្រសមាគម
  • ការស្រាវជ្រាវ និងការអភិវឌ្ឍ
  • ការធានានូវឈ្មោះកម្មសិទ្ធិដី។

ផលិតផលកសិកម្មផ្សេងៗ

ក្រៅពីម្រេច និងស្រូវ ខេត្តកំពត សំបូរទៅដោយដំណាំល្អៗ និងប្លែកៗ ដូចជា ទុរេន សាវម៉ាវ ដូង សណ្តែកសៀង សណ្តែកដី ពោត និងប៉េងប៉ោះជាដើម។ យើងទាំងអស់គ្នា ច្បាស់ជាបានស្គាល់ហើយនូវរសជាតិទុរេនកំពត។ ទុរេនកំពត ត្រូវបានគេដាំដុះនៅតំបន់ខ្ពង់រាប ជាពិសេសនៅតំបន់ទឹកឈូ។ ប្រជាជនខេត្តកំពត ក៏ប្រសប់ណាស់ដែរ ក្នុងការចិញ្ចឹមសត្វសម្រាប់បម្រើវិស័យកសិកម្ម និងសម្រាប់ផលិតផលនៅលើទីផ្សា។ ក្នុងឆ្នាំ ២០០៨ មានគ្រួសារសរុប ១ ៤១៣ ចិញ្ចឹមត្រីដោយក្នុងនោះអ្នកស្រុកដងទង់ជាអ្នកចិញ្ចឹមច្រើនជាងគេ។ ប្រជាជនជាងពាក់កណ្តាល ៨ ម៉ឺនគ្រួសារចិញ្ចឹមជ្រូក ជាង ១ សែនគ្រួសារចិញ្ចឹមមាន់ ៤៥ ០០០ គ្រួសារចិញ្ចឹមទា ១០៣ គ្រួសារចិញ្ចឹមពពែ និង ៩៣៤ គ្រួសារចិញ្ចឹមសេះ។ ជាមធ្យមគ្រួសារនីមួយៗមានគោក្របី សម្រាប់ជំនួយ កសិកម្មចំនួន ២,៥ ក្បាល។ ក្នុងឆ្នាំ២០០៨ គេប្រមូលផលពោតបាន ៣ ៤០០ តោន សណ្តែកដីបាន ៤៥៨ តោន ដំឡូងមី ៩៤៥ តោន និងប៉េងប៉ោះ ៩៥២ តោន។ ជារៀងរាល់ថ្ងៃ ខេត្តកំពតបាននាំចេញដូងយ៉ាងច្រើន ជាពិសេសមកកាន់ទីក្រុងភ្នំពេញ ដោយសារទីនោះសំបូរដើមដូង ជាពិសេសដូងតុកកែ ដែលយើងស្គាល់គ្រប់ៗគ្នា។

No comments:

Post a Comment