Saturday, January 23, 2016

អំពីខេត្តកំពត

កំពត ( អ.ស.អ.: [kɑmpɔːt], អក្សរឡាតាំង: Kampot) ជា ខេត្ត មួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និង ស្រុកគីរីវង់ ខេត្តតាកែវខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា ខេត្តកោះកុង និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។ កំពតមានប្រជាជន ៦២៧ ៨៨៤ នាក់[២] និងប្រកបដោយស្រុកនិងក្រុងចំនួនប្រាំបីដែលបានចែកទៅជាឃុំ-សង្កាត់ ៩២ ជាមួយនិងភូមិសរុប ៤៧៧ នាក់។[៣] ខេត្ត​កំពត​មាន​សំណង់​ប្រវត្តិសាស្រ្ត​ជាច្រើន​ដូចជា​ផ្ទះ​ ផ្សារ​លក់​ទំនិញ រោងភាពយន្ត​ មន្ទីរពេទ្យ​ជាដើម​ សុទ្ធ​សឹង​​ជា​ភស្ដុតាង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាប់​អារម្មណ៍​របស់​ពួក​បារាំង​ទៅ​លើ​ទឹក​ដី​ខេត្ត​មួយ​នេះ​។​ហើយក៏មានភ្នំបូកគោដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។ នៅលើនោះក៏មានកាស៊ីណូ និង មាន កន្លែងកម្សាន្តជាច្រើនដូចជា៖ វាលស្រែមួយរយ ទឹកធ្លាក់ និងអាចមើលទេសភាព មកខាងក្រោមយ៉ាងស្រស់ស្អាត អាចចាប់ពពកបាន។-ល-។ ទីក្រុងទូកមាសបានតាំងទីនៅខេត្តកំពត។

រដ្ឋបាល​ខេត្ត[កែប្រែ]

ខេត្តកំពត ត្រូវបានចែកចេញជាក្រុង​ចំនួន ​១ និង​ស្រុកចំនួន​ ៧ នៅ​ឆ្នាំ​២០០៨ ៖
ក្រមស្រុក-ក្រុងស្រុក-ក្រុងជាឡាតាំងផ្ទៃក្រលា​ (ហិកតា)
០៧០១ស្រុកអង្គរជ័យAngkor Chey២២២៣៧
០៧០២ស្រុកបន្ទាយមាសBanteay Meas៤០១០៦
០៧០៣ស្រុកឈូកChhuk១២៦២៤៨
០៧០៤ស្រុកជុំគីរីChum Kiri៣១៥៥៧
០៧០៥ស្រុកដងទង់Dang Tong៣៤៥០០
០៧០៦ស្រុកកំពង់ត្រាចKampong Trach៣៥៣០០
០៧០៧ស្រុក​ទឹក​ឈូ ប្ដូរ​មក​ពីស្រុកកំពតឆ្នាំ​ ២០០៨​ Teouk Chhou១៥១៤០០
០៧០៨ក្រុង​កំពត​ ប្ដូរ​ពី​ស្រុកកំពង់បាយ​ ឆ្នាំ​ ២០០៨Kampot៥៤០០

No comments:

Post a Comment